Home > Latest News > បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ

បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ


ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន

ទាំងឡាយណាដែលមានតម្រូវការឥណទានបន្ទាន់ក្នុងការប្រមូលទិញស្រូវ។ ឯកឧត្តម កៅ ថាច ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទមានជំនឿចិត្តយ៉ាងមុតមាំថាការប្រើប្រាស់កញ្ចប់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន រហ័សជាងឆ្នាំមុន និងជាពិសេស គឺមានការសហការល្អពីអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន។ គួររំលឹកផងដែរថា ក្នុងអំឡុងខែកក្កដា ដើមខែសីហា នៃដើមរដូវប្រមូលផលស្រូវសែនក្រអូបក្នុងឆ្នាំនេះ ឯកឧត្តម កៅ ថាច បានចុះទៅប្រជុំធ្វើការផ្សព្វផ្សាយពីកញ្ចប់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលនៅតាមបណ្តាខេត្តសំខាន់ៗ មានពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រៃវែងជាដើម ក្នុងនោះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អភិបាលខេត្តរង អភិបាលស្រុក ប្រធានមន្ទីសំខាន់ៗ និងបណ្តារោងម៉ាស៊ីនដែលមានសក្តានុពលក្នងតំបន់។

Leave a Reply

Your email address will not be published. Required fields are marked *

*