Home > Job Opportunities > បុគ្គលិកតាមដានការប្រមូលបំណុល

បុគ្គលិកតាមដានការប្រមូលបំណុល

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖          បុគ្គលិក​តាមដានការប្រមូលបំណុល
  • ទីកន្លែង​ធ្វើការ៖    ភ្នំពេញ
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖  ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី 12 ខែ ឧសភា ឆ្នាំ ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ធ្វើរបាយការណ៍តាមដានការប្រមូលបំណុលឥណទានអតិថិជនក្នុងគម្រោង
  • ពិនិត្យលើសំណុំឯកសារ ឥណទានដែលបានធ្វើវិសោធនកម្មថ្មី
  • តាមដាន​ និងរាយការណ៍នូវរាល់សកម្មភាពទាំងអស់ ក្រោយពេលចុះពិនិត្យអតិថិជនក្នុងគម្រោង
  • ធ្វើការតាមដានពិនិត្យ ជំរុញ រំឮក កាតព្វកិច្ចអនុវត្តគម្រោងប្រចាំខែ
  • ធ្វើការរៀបចំសំណុំឯកសារឥណទានរបស់អតិថិជនក្នុងគម្រោង
  • រាយការណ៍រាល់សកម្មភាពប្រមូលបំណុលឥណទានក្នុងគម្រោងដែលមានភាពមិនប្រក្រតី
  • ធ្វើរបាយការណ៍ផ្សេងៗ ដែលពាក់ព័ន្ធតាមការបញ្ជារបស់ថ្នាក់លើ
  • ចូលរួមសកម្មភាពនានាជាមួយនាយកដ្ឋានពាក់ព័ន្ធ តាមការបញ្ជាដោយផ្ទាល់ពីថ្នាក់លើ។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • បរិញ្ញាប័ត្រផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង ឬ សញ្ញាប័ត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានជំនាញទាក់ទងនឹងផ្នែកតាមដាន ត្រួតពិនិត្យលើផ្នែកឥណទាន ការដោះស្រាយបំណុល ឬផ្នែកដែលពាក់ព័ន្ធយ៉ាងតិច ០១ ឆ្នាំ។
  • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន ។
  • មានកម្រិតយល់ដឹងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
  • ចេះប្រីបា្រស់​កុំព្យូទ័រ​ (Microsoft Office) និងInternet & Email
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​ទាំង​ការ​អាន សរសេរ​ និង​និយាយ
  • អាចធ្វើដំណើរទៅតាមខេត្ត និងអាចបើកបររថយន្តបានកាន់តែប្រសើរ។

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ
  • អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់
  • លិខិតធានាពីអាណាព្យាបាល
  • លិខិតថ្កោលទោស
  • លិខិតបញ្ជាក់សុខភាពពីក្រសួងការងារ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ:023 220 810​ និង 010 611 960 (រៀងរាល់ម៉ោងធ្វើការ)

Leave a Reply

Your email address will not be published. Required fields are marked *

*