Home > Job Opportunities > បុគ្គលិកផ្នែកគ្រប់គ្រងគម្រោង

បុគ្គលិកផ្នែកគ្រប់គ្រងគម្រោង

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖          បុគ្គលិកផ្នែកគ្រប់គ្រងគម្រោង
  • ទីកន្លែង​ធ្វើការ៖    ភ្នំពេញ
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖  ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • សិក្សា ស្រាវជ្រាវ វិភាគពីភាពជោគជ័យនៃគម្រោងរបស់ធនាគារអភិវឌ្ឍន៍បរទេស ដើម្បីជាធាតុចូលនៃ​ការផ្តួច​ផ្តើម​និង​រៀបចំ​ជាសំណើគម្រោងថ្មី។
  • សិក្សាពីតម្រូវការរបស់អតិថិជនគោលដៅ និងលើកឡើងជាសំណើគម្រោងឆ្លើយតប។
  • រៀបចំផែនការសកម្មភាពគម្រោង ការរៀបចំគម្រោងថវិកា ក្នុងការអនុវត្តគម្រោង។
  • រៀបចំដំណើរការផ្សព្វផ្សាយគម្រោងដល់អតិថិជនគោលដៅ។
  • សម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង។
  • សិក្សាអំពីប្រសិទ្ធភាព និងផលប៉ះពាល់នៃគម្រោងក្រោយពេលគម្រោងត្រូវបញ្ចប់ ។
  • អនុវត្ត ឬសម្របសម្រួលដល់ការអនុវត្តគម្រោងផ្សេងៗដែលហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ឬធ.អ.ជ។
  • សិក្សាពីគំរូអាជីវកម្មនានា តាមការចាំបាច់។
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ តាមឋានុក្រម។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងគម្រោង ឬគ្រប់គ្រង ឬពាក់ព័ន្ធ
  • ធ្លាប់មានបទពិសោធន៍ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងគម្រោង ឬផ្នែកទីផ្សារ យ៉ាងតិច ១ឆ្នាំ
  • ភាសាអង់គ្លេសអាចប្រើការបានទាំងការអាន សរសេរនិងនិយាយ
  • ចេះរៀបចំបែបបទអត្ថបទជាភាសាខ្មែរ
  • ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word and Excel,SPSS
  • មានជំនាញក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ Database
  • មានជំនាញក្នុងការរៀបចំ សរសេរ និងគ្រប់គ្រងគម្រោង
  • មានជំនាញក្នុងការវិភាគ គំនិតផ្តួចផ្តើម និងច្នៃប្រឌិត
  • ស្មោះត្រង់ និងហ្មត់ចត់ក្នុងការងារ
  • អាចធ្វើការងារក្រោមសម្ពាធបាន

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ
  • អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់
  • លិខិតថ្កោលទោស
  • លិខិតបញ្ជាក់សុខភាពពីក្រសួងការងារ
  • លិខិតធានាពីអាណាព្យាបាល

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 010 611 960 (រៀងរាល់ម៉ោងធ្វើការ)

Leave a Reply

Your email address will not be published. Required fields are marked *

*