Home > Job Opportunities > បុគ្គលិកផ្នែកឥណទាន

បុគ្គលិកផ្នែកឥណទាន

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖           បុគ្គលិក​ផ្នែក​ឥណទាន
  • ទីកន្លែង​ធ្វើការ៖ ខេត្តព្រៃវែង (០២នាក់) កំពង់ធំ (០២នាក់)
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖ ថ្ងៃសុក្រ ១១កើត ខែជេស្ធ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ពិនិត្យលើពាក្យសុំខ្ចីបរិភោគនិងឯកសាររបស់អតិថិជននៅពេលដាក់ពាក្យសុំខ្ចីចងការនិងពន្យល់អតិថិជនពីគោលការណ៍ក្នុងការផ្តល់ឥណទានរបស់ធ.អ.ជ ។
  • ចុះសិក្សា តាមដានពិនិត្យ និងផ្ទៀងផ្ទាត់ដល់ទីកន្លែងអតិថិជនព្រមទាំងរៀបចំរបាយការណ៍អង្កេតដល់ទីកន្លែង។
  • ធ្វើការសិក្សារវាយតម្លៃលើសំណើសុំឥណទាន និងប្រមូលព័ត៌មានលម្អិតរួមបញ្ចូលទាំងព័ត៌មានផ្ទាល់ខ្លួន,ព័ត៌មានអាជីវកម្ម,ទ្រព្យធានាបំណុល និងធ្វើរបាយការណ៍ផ្តល់អនុសាសន៍សម្រាប់ថ្នាក់ដឹកនាំក្នុងការ សម្រេចចិត្តដោយផ្អែកលើគោលការណ៍និងនិតិវិធីឥណទាន ព្រមទំាងអនុលោមច្បាប់និងបទប្បញ្ញាត្តិ។
  • តាមដានការប្រើប្រាស់ឥណទាន និងការបង់សងប្រចាំខែ ឬគ្រារបស់អ្នកខ្ចីបរិភោគ។
  • ជួយដោះស្រាយបញ្ហាអតិថិជន ឬបំណុលយឺតយ៉ាវ ឬពិគ្រោះយោបល់ដល់អតិថិជន។
  • ធ្វើការរៀបចំសំណុំឯកសារឥណទានរបស់អតិថិជន និងរក្សាទុកសំណុំឯកសារឥណទានឱ្យមានសុវត្ថិភាព និងភាពត្រឹមត្រូវ។
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • អាទិភាពសម្រាប់បេក្ខជនដែលមានទីលំនៅ នៅកន្លែងដែលសុំបម្រើការងារ
  • មាន​បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • ធ្លាប់មាន​បទពិសោធន៍​យ៉ាងតិចមួយឆ្នាំក្នុងការងារឥណទាន
  • ចេះ​ប្រើ​ប្រាស់ Microsoft office ( Word, Excel), Internet & Email
  • ចេះ​ភាសា​អង់គ្លេស​ (មធ្យម)
  • ចេះ​វិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • ចេះ​គ្រប់គ្រងឯកសារបាន​ល្អ
  • ចេះ​ធ្វើការជាក្រុមបានល្អប្រសើរ
  • មានភាពស្មោះត្រង់ និងរួសរាយ​រាក់ទាក់ មានភាព​អំណត់ខ្លាំងក្នុងការងារ

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែល​មាន​លក្ខណៈប្រកួត​ប្រជែង​ទៅតាមសមត្ថភាព​និង​បទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស​ និង ប្រាក់រង្វាន់ប្រចាំ​ឆ្នាំ
  • អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្រប​នឹងច្បាប់ការងារនៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់
  • លិខិតធានាពីអាណាព្យាបាល
  • លិខិតថ្កោលទោស
  • លិខិតបញ្ជាក់សុខភាពពីក្រសួងការងារ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)

Leave a Reply

Your email address will not be published. Required fields are marked *

*