Home > Job Opportunities > បុគ្គលិកផ្នែកឥណទាន

បុគ្គលិកផ្នែកឥណទាន

ទីកន្លែងធ្វើការ ៖   ខេត្តត្បូងឃ្មុំ

ភារកិច្ច និងការទទួលខុសត្រូវ

  • អនុវត្តឲ្យបានល្អប្រសើរ និងអនុលោមទៅតាមគោលការណ៍ និងនីតិវិធីដែលមាន
  • ទទួលបន្ទុកគ្រប់គ្រងតំបន់ប្រតិបត្តិការគោលដៅ ស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ
  • ចូលរួមរៀបចំ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រអាជីវកម្ម
  • បញ្ចេញឥណទាន ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការកំណត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់
  • រៀបចំសំណុំឯកសារឥណទាន ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ
  • ចូលរួមវាយតម្លៃនិង​គ្រប់គ្រងទ្រព្យបញ្ចាំ
  • ត្រួតពិនិត្យ និងតាមដានឥណទានដែលបានអនុម័ត
  • ទំនាក់ទំនងអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជាក់ឯកសារឥណទាន និងឯកសារពាក់ព័ន្ធផ្សេងៗទៀត
  • ប្រមូលបំណុលពីអតិថិជនកៅស៊ូគ្រួសារឲ្យបានត្រឹមត្រូវតាមផែនការ ឬ/និងកាលវិភាគសង
  • ជួយសម្របសម្រួលដោះស្រាយនូវរាល់បញ្ហាឥណទាន
  • គ្រប់គ្រងទម្រង់បែបបទឯកសាររដ្ឋបាល ដោយធានាឲ្យមានគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស
  • គ្រប់គ្រងច្បាប់ចម្លងឯឝសារកិច្ចសន្យាខ្ចីចងការ និងកាលវិភាគសងប្រាក់របស់អតិថិជន ដោយ​ធានា​ឲ្យបាននូវភាពងាយស្រួលក្នុងការស្វែងរកលឿន ការត្រួតពិនិត្យ និងតម្រូវការ​ចាំបាច់​នៃ​ការងារ​​បន្ទាន់
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន ពីប្រធាន ឬថ្នាក់គ្រប់គ្រង ធ.អ.ជ.។

លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនទាំង២ភេទត្រូវមានគុណសម្បត្តិដូចខាងក្រោម៖

  • អាទិភាពសម្រាប់បេក្ខជនដែលមានអាសយដ្ឋានរស់នៅក្នុងខេត្តត្បូងឃ្មុំឬនៅខេត្តកំពង់ចាម
  • មាន​បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • ធ្លាប់មាន​បទពិសោធន៍​ជា​ភ្នាក់ងារឥណទាន
  • ចេះ​ប្រើ​ប្រាស់ Microsoft office ( Word, Excel), Internet & Email
  • ចេះ​ភាសា​អង់គ្លេស​ (មធ្យម)
  • មានកម្រិតយល់ដឹងល្អក្នុងការរៀបចំផែនការអាជីវកម្ម
  • ចេះ​វិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • ចេះ​គ្រប់គ្រងឯកសារបាន​ល្អ
  • ចេះ​ធ្វើការជាក្រុមបានល្អប្រសើរ
  • មានភាពស្មោះត្រង់ និងរួសរាយ​រាក់ទាក់ មានភាព​អំណត់ខ្លាំងក្នុងការងារ

បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស​ និង ប្រាក់រង្វាន់ប្រចាំ​ឆ្នាំ
  • អត្ថប្រយោជន៍ផ្សេងទៀតដូចជា សោធននិវត្តន៍  ប្រាក់ឧបត្ថម្ភថែទាំសុខភាព  ប្រាក់​ខែ​ទី​១៣  ប្រាក់​ឧបត្ថម្ភ​បុណ្យ​ទាន​ផ្សេងៗ  ប្រាក់ឧបត្ថម្ភអាហារ  ឯកសណ្ឋាន ។ល។
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្រប​នឹងច្បាប់ការងារនៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ទទួល​បានការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover letter និងភ្ជាប់នូវឯកសារភ្ជាប់ខាងលើមកអាសយដ្ឋានទំនាក់ទំនងខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

ផ្ទះលេខ 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខរាជធានីភ្នំពេញ

ការិយាល័យ​គ្រប់គ្រង​ឥណទានកៅស៊ូគ្រួសារ

ផ្ទះលេខ 114 ភូមិ ជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅ​ការិយាល័យគ្រប់គ្រង​ឥណទាន​កៅស៊ូ​​​​គ្រួសារ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ផ្ទាល់។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: ០១០ ៦១១ ៩៦០ /  ០១២ ៧០ ៦៦ ៣៦

កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧

Leave a Reply

Your email address will not be published. Required fields are marked *

*