Home > Job Opportunities > មន្រ្តីគ្រប់គ្រងហានិភ័យឥណទាន

មន្រ្តីគ្រប់គ្រងហានិភ័យឥណទាន

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖          មន្រ្តីគ្រប់គ្រងហានិភ័យ​ឥណទាន
  • ទីកន្លែង​ធ្វើការ៖    ភ្នំពេញ
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖  ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ចូលរួមពិនិត្យ វិភាគ វាយតម្លៃ និង​ផ្ដល់​អនុសាសន៍អំពីហានិភ័យឥណទានលើ​របាយការណ៍​សិក្សា​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី (Appraisal Report)​ ដែល​នាយកដ្ឋាន​ឥណទានបានផ្តល់ឱ្យ ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់អតិថិជនដើម្បីជាមូលដ្ឋានក្នុងការផ្តល់ឥណទាន។
  • ស្វែង​យល់​អំពី​លំហូរ​ធុរកិច្ចពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​សុំ​ខ្ចី ការសិក្សា ការវាយតម្លៃ និង​ការអនុម័តឥណទាន​ថ្មី ព្រមទាំង​ឥណទាន​ចាស់ ការ​ពន្យារ​ការ​សង​ប្រាក់ ការ​បន្ថែម​ឥណទាន​ ។
  • តាម​ដាន​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​ធនាគារ ។
  • តាម​ដាន​ និង​សិក្សា​អំពីបទប្បញ្ញត្តិនានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ឥណទាន ដើម្បី​ងាយ​ស្រួល​ប្រតិបត្តិតាម ។
  • ចូលរួមក្នុងការ​កែ​សម្រួល​គោលនយោបាយ ឬ​គោលការណ៍​នានា​របស់​ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ហានិភ័យ។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • បរិញ្ញាបត្រធនាគារ ហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍យ៉ាងតិចពីរឆ្នាំជាមួយវិស័យធនាគារទាក់ទងនិងការវាយតម្លៃឥណទាន ។
  • ចេះប្រើកុំព្យូទ័រ និងកម្មវិធី Microsoft Office
  • ចេះប្រើប្រព័ន្ធអ៊ីមែល និងកម្មវិធីសន្ទនាផ្សេងៗ
  • ភាសាអង់គ្លេស អាចប្រើប្រាស់បាន
  • យល់ដឹងអំពីដំណើរការទូទៅរបស់ធនាគារ
  • យល់ដឹងអំពីវិស័យកសិកម្ម
  • យល់ដឹងអំពីផលិតផលហិរញ្ញវត្ថុ
  • មានចំណេះដឹងក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ភាសាអង់គ្លេសអាចប្រើការបាន
  • ត្រូវមានសញ្ជាតិខ្មែរ
  • អាយុមិនលើសពី ៣៥ ឆ្នាំ
  • មានទំនាក់ទំនងល្អ
  • មានភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
  • មានភាពអត់ធ្មត់ក្នុងការងារ

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ
  • អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់
  • លិខិតថ្កោលទោស
  • លិខិតបញ្ជាក់សុខភាពពីក្រសួងការងារ
  • លិខិតធានាពីអាណាព្យាបាល

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 010 611 960 (រៀងរាល់ម៉ោងធ្វើការ)

Leave a Reply

Your email address will not be published. Required fields are marked *

*