Home > Latest News (page 10)

Latest News

សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សមាភាពចូលរួមក្នុងកម្មវិធីសិក្ខាសាលាមានប្រធានក្រុមប្រឹក្សាស្រុកវាលវែង អ៊ួង យ៉ង់ លោកអភិបាលនៃគណៈអភិបាល ស្រុកវាលវែង លោកអគ្គនាយករង ប៉ិច សានី ជាតំណាងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទេព ឃុន ណាល់ ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មប្រម៉ោយ អន្លង់រាប និងអូសោម។ គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចូលរួមជាមួយមន្ទីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ... Read More »

ឯកឧត្តម កៅ ថាច និងសមាជិកក្រុមការងារបាននាំយកថវិកាប្រគល់ជូន មន្ទីរពេទ្យ គន្ធបុប្ផា

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង៣០នាទី ឯកឧត្តម កៅថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមាជិកក្រុមការងារ បាន នាំយកថវិកាដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអូក្លិន និងសមាជិកក្រុមការងារប្រចាំទីក្រុងអូក្លិន ដើម្បីប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។ ក្នុងនោះ ថិវិកា សរុបមានចំនួន 5700ដុល្លារ ណូវែលហ្សេឡង់ 50 ដុល្លារ អូស្ត្រាលី ២ដុល្លារអាមេរិក និង525000រៀល។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាជូនមន្ទីពេទ្យបានបញ្ចប់ ឯកឧត្តម កៅ ថាច បានផ្តល់បទសំភាសន័ ជូនអ្នកសារព័ត៌មាន និងទូរទស្សន៍ផងដែរ។ Read More »

ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភវិឌ្ឍន័ជនបទ និងសហការី

ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភវិឌ្ឍន័ជនបទ និងសហការី បានចុះទៅពិនិត្យមើលរោងម៉ាស៊ីន យិន ម៉ាន់ នៅស្រុុក បរវេល ខេត្តបាត់តំបង។ ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកបានប្រជុំ និងផ្សព្វផ្សាយអំពីសេវាឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ជូនដល់ម្ចាស់រោងម៉ាស៊ីនមួយចំនួននៅក្នុងស្រុកបរវេលផងដែរ។ Read More »

ឯកឧត្តម កៅ ថាច បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ជាពិសេស សិស្សានុសិស្សដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងស្រុកល្វាឯម ចំនួន២១១នាក់។ ក្នុងឱកាសនៃការជួបជុំគ្នានេះ ឯកឧត្តម កៅ ថាច បានមានប្រសាសន៍ណែនាំ លើកទឹកចិត្តដល់ប្អូនៗ កុំឱ្យបាក់ទឹកចិត្ត និងមានក្តីសង្ឃឹមបន្តទៅមុខ ទៀតហើយទោះបីប្អូនៗប្រឡងធ្លាក់ក៏ដោយក៏នៅមានឱកាសនិងជម្រើសជាច្រើន។ ឯកឧត្តម បានផ្តល់ជូននូវព័ត៌មានសំខាន់ៗមួយចំនួនដល់ប្អូនៗពាក់ព័ន្ធនឹង អាហារូបករណ៍ និងការដាក់ពាក្យចូលរៀននៅក្នុងគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្តល់អាហារូបករណ៍ជាង៧០០០នាក់ សម្រាប់ឆ្នាំ២០១៥-២០១៦។ បន្ថែមលើនេះ ... Read More »