Home > Latest News (page 2)

Latest News

សេចក្តី​ជូនដំណឺង

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។ Read More »

សំណើចូលរួមដេញថ្លៃ និងលើកសំណើ

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។ Read More »

បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន Read More »

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និង​ចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុង​ពិធីប្រកាសសុពលភាព​ក្រុម​ប្រឹក្សាភិបាល​អាណត្តិទៅ៧ ថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ២០១៧។ Read More »

ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖ Read More »