Home > Latest News > កម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច និងបុគ្គលិក ធ.អ.ជ និង កម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត

កម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច និងបុគ្គលិក ធ.អ.ជ និង កម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត

ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំកម្មវិធីសំណេះសំណាលរវាងឯកឩត្តម កៅ ថាច អគ្គនាយក និងបុគ្គលិកក្រោមឱវាទទាំងអស់ ដើម្បីធ្វើការបូកសរុបលទ្ធផលដែលបានបំពេញកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯកឩត្តមប្រធាន បានធ្វើការកត់សំគាល់នូវចំនុចសំខាន់ៗមួយចំនួនដើម្បីជំរុញអោយបុគ្គលិកខិតខំបំពេញអោយដល់គោលដៅ និងកែប្រែចំនុចអសកម្មផងដែរ។ ទន្ទឹមនេះផងដែរ ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងាររបស់បុគ្គលិក ឯកឩត្តមប្រធានសម្រេចតែងតាំង និងដំឡើងឋានៈបុគ្គលិកមួយចំនួនអោយសមស្របតាមគុណសម្បត្តិ និងសមត្ថភាពនៃការខិតខំបំពេញការងារកន្លងមក ។

នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខិតជិតចូលមកដល់នៅពេលខាងមុខនេះដែរ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំកម្មវិធីសូត្រមន្តលើករាសី ពិធីបាំងស្គូល និងពិធីរាំរបាំត្រុត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឩត្តម កៅ ថាច អគ្គនាយក លោកអគ្គនាយករង ឯកឩត្តម លោក សមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រោមឱវាទទាំងអស់។ ទន្ទឹមនេះផងដែរ ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងាររបស់បុគ្គលិកទាំងអស់ ឯកឩត្តមប្រធានបានអនុញ្ញាតអោយមានការរៀបចំពិធីអាហារសាមគ្គីរវាងបុគ្គលិកទាំងអស់គ្នា និងថ្នាក់ដឹកនាំធអជនៅពេលល្ងាចនោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

*