Home > Latest News > ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖

 

I. សកម្មភាពការងារនៅក្នុងឆ្នាំ២០១៥
– នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ៖ឯកឧត្តមអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ជាពិសេស សិស្សានុ សិស្សដែលបានប្រលងធ្លាក់សញ្ញាប័ត្រសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងស្រុកល្វាឯម ចំនួន ២១១ នាក់។ ក្នុងឪកាសនោះឯកឧត្តមអគ្គនាយក កៅ ថាច បានមានប្រសាសន៍ណែនាំ លើកទឹកចិត្តប្អូនៗកុំឱ្យបាក់ទឹកចិត្ត និងមានក្តីសង្ឃឹម បន្តទៅមុខបើទោះបីជាប្អូនៗប្រលង ធ្លាក់ក៏ដោយក៏នៅមានឪកាសនិងជម្រើសជាច្រើន។ ឯកឧត្តមអគ្គនាយកក៏បានផ្តល់ជូននូវ ព័ត៌មានសំខាន់ៗមួយចំនួនដល់ប្អូនៗពាក់ព័ន្ធនឹងអាហារូបករណ៍និងការដាក់ពាក្យចូលរៀននៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមួយចំនួនដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្តល់អាហារូបករណ៍ជាង ៧.០០០ នាក់ សម្រាប់ ឆ្នាំ ២០១៥-២០១៦។ បន្ថែមលើនេះជាការលើកទឹកចិត្តដល់ប្អូនៗ ឯកឧត្តមអគ្គនាយក ក្នុងនាមឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឧបត្ថមថវិការមួយចំនួនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។
– ថ្ងៃច័ន្ទទី០៥ ខែតុលា ឆ្នាំ២០១៥៖ ឯកឧត្តមអគ្គនាយក និងសហការីបានចុះទៅពិនិត្យមើល រោងម៉ាស៊ីន យិន ម៉ាន់ នៅស្រុកបរវេល ខេត្តបាត់ដំបង។ ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកបានប្រជុំ និងផ្សព្វផ្សាយអំពីសេវាឥណទានរបស់ ធ.អ.ជ ជូនដល់ម្ចាស់រោងម៉ាស៊ីនមួយចំនួននៅក្នុងស្រុកបរវេលផងដែរ។
– ថ្ងៃទី១៧ ខែវិច្ជិកា ឆ្នាំ២០១៥៖ ឯកឧត្តមអគ្គនាយក និងសមាជិកក្រុមការងារបាននាំយកថវិការដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអូក្លិន និងសមាជិកក្រុមការងារប្រចាំទីក្រុងអូក្លិន ដើម្បីប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ជា។ ក្នុងនោះថវិការ សរុបមាន ចំនួន ៥.៧០០ ដុល្លារ ណូវែលហ្សេឡង់ ៥០ ដុល្លារ អូស្រ្តាលី ២ ដុល្លារអាមេរិក និង ៥២៥.០០០ រៀល។
– ថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០១៥៖ ឯកឧត្តមអគ្គនាយកបានចូលរួមធ្វើជាវាលគ្មិន និងចូលរួមពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទ “ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍន៍ធនាគារ ” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកានាយកប្រតិបត្តិអន្តរជាតិលើកទី៦ របស់សមាគមស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ឯកឧត្តមបានទទួលជំនួបដាច់ដោយឡែកជាមួយអនុ ប្រធានធនាគារ Land Bank of Philippine និងតំណាងមកពី SBC Small Business Cooperation ដើម្បីពិភាក្សា និងដកស្រង់បទពិសោធន៍ការងារ។
II. សកម្មភាពការងារនៅក្នុងឆ្នាំ២០១៦
– ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦៖ឯកឧត្តមអគ្គនាយក និងលោកជំទាវ បានអញ្ជើញចូលរួម និងធ្វើជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍន៍ប្រកបដោយចេរភាព”។ ឆ្លៀតក្នុងឪកាសនោះឯកឧត្តម បានធ្វើការរំលឹកត្រួសៗអំពីប្រវត្តិនិងតួនាទីសំខាន់ៗរបស់ស្រី្តនៅសង្គមខ្មែរ ជាពិសេសភាពមិនអាចអត់បាននៃតួនាទីស្ត្រីក្នុងវិស័យការងារ និងសេដ្ឋកិច្ច។ ក្នុងនោះផងដែរ ឯកឧត្តម នៅតែបន្តជម្រុញនិងលើកទឹកចិត្តដល់និយោជិតជាស្រ្តីរបស់ធនាគារឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងកិច្ចការរបស់ខ្លួនដើម្បីឱ្យធនាគារអភិវឌ្ឍន៍ និងមានការរីកចំរើនលូតលាស់ទៅមុខ។
– ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយ និងសហការីនៃធ.អ.ជ. បានជួបប្រជុំជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)តំណាងដោយលោក HiroyukoAkoiជំនាញការជាន់ខ្ពស់ផ្នែកវិស័យហិរញ្ញវត្ថុនៅទីស្នាក់ការធ.អ.ជ។គោល បំណងនៃជំនួបពិភាក្សាគឺទី១.ពិភាក្សានិងឯកភាពជាមួយស្ថាប័នអនុវត្តអំពីកាលបរិច្ជទដំណើរការនៃកម្មវិធីឥណទានថ្មីនិងកំណត់សកម្មភាពគោលនយោបាយពីស្ថាប័នពាក់ព័ន្ធនិង ទី២.ពិភាក្សាពីវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
– ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយកបានបើកកិច្ចប្រជុំតូចមួយជាមួយនិយោជិតទាំងអស់ ដើម្បីធ្វើការបូកសរុបការងារដែលបានអនុវត្តកន្លងមកក្នុងរយៈពេលមួយឆ្នាំ និងអនុញ្ញាតអោយអគ្គនាយករង លោកប្រធាននាយកដ្ឋានទាំងអស់ ឡើងធ្វើចំណាប់ អារម្មណ៍ក៏ដូចជាលើកសំណូមពរផ្សេងៗដល់ថ្នាក់ដឹកនាំ ធ.អ.ជ.។ នៅថ្ងៃនោះ ពិធីសូត្រមន្តក៏ត្រូវបានរៀបចំដើម្បីលើករាសីនិយោជិតទាំងអស់ ក្នុងឪកាសបុណ្យចូល ឆ្នាំ ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័កព។
– ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយកបានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយនិយោជិតទាំងអស់ ដោយបានធ្វើការផ្តោតសំខាន់ទៅលើវិធានការណ៍ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ធ.អ.ជ និងកំណត់ឱ្យមានគោលការណ៍រួមមួយដើម្បីវាយតម្លៃនៃប្រសិទ្ធភាពការងាររបស់និយោជិតម្នាក់ៗ។
– ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយកបានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ PNN ស្តីពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការជម្រុញវិស័យកសិកម្មនៅកម្ពុជា។
– ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយក និងសហការី និងមានការចូលរួមពី លោក នង សំហៀង ប្រធានមន្ទីពាណិជ្ជកម្មខេត្តព្រៃវែង និងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង ដើម្បីស្តាប់ និងស្វែងយល់រកបញ្ហាជាឬសគល់ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាងធ.អ.ជ. ជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តដែលកំពុងជួបប្រទៈវិបត្តិ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមអគ្គនាយក បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវចំនួនពីរនៅក្នុងខេត្ត ទីមួយគឺរោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ ណេង និងទី២ គឺរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈុន ធំ។
– នៅទី១០ ខែសីហា ឆ្នាំ២០១៦ ៖ ឯកឧត្តមអគ្គនាយក និងសហការី បានចូលរួមពិភាក្សាជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តកំពង់ចាម និងខេត្តត្បូឃ្មុំ និងតំណាងក្រុមហ៊ុននាំចេញអង្ករមកពីក្រុមហ៊ុននីកូលីន និងក្រុមហ៊ុនអឹមរុរាយស៍ ដើម្បីស្វែងរកបញ្ហាផ្សេងៗដែលកំពុងនាំឱ្យរោងម៉ាស៊ីនកិនស្រូវជួបប្រទៈ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធ.អ.ជ. ជាមួយតំណាងរោងម៉ាស៊ីន និងតំណាងក្រុមហ៊ុនអ្នកនាំចេញ។ នៅក្នុងជំនួបនៃកិច្ចប្រជុំនេះ ក៏មានការចូលរួមពីខាងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ឯកឧត្តមអគ្គនាយក និងសហការី ក៏បន្តជួបប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តចំនួនបីបន្តទៀតគឺខេត្តកណ្តាល តាកែវ និងកំពត ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយរួមគ្នាមួយដើម្បីជាប្រយោជន៍ដល់ភាគីទាំងសងខាង។
– ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយក និងសហការី បានចូលរួមពិភាក្សាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមផ្សេងៗដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសង្វាក់ ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវនិងធ្វើការពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធ.អ.ជ. និងបណ្តារោងម៉ាស៊ីនដែលកំពុងតែជួបប្រទះបញ្ហា។ ក្នុងជំនួបនៃកិច្ចប្រជុំនេះ មានការចូលរួមពីខាងតំណាងរោងម៉ាស៊ីនមកពី ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
– នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦៖ ដើម្បីត្រៀមអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងគោលដៅរក្សាស្ថេរភាពរូបនីយកម្មថ្លៃស្រូវ និងជម្រុញការទិញស្រូវក្នុងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមអគ្គនាយក និងសហការីបានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ស្ថិតនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ចំពេលតំលៃស្រូវកំពុងធ្លាក់ថ្លៃ ឯកឧត្តមអគ្គនាយកជម្រុញអោយរោងម៉ាស៊ីន ជួយប្រមូលផលទិញស្រូវរបស់បងប្អូនកសិករដែលកំពុងជួបវិបត្តិស្រូវចុះថោកនៅក្នុងកាលៈទេសៈនេះ។ សូមបញ្ជាក់ថារោងម៉ាស៊ីនភូ កុកគី បានប្រមូលទិញស្រូវពីកសិករបាន១ ម៉ឺនតោនហើយ។សមត្ថភាពអាចស្រូបបាចំនួន២ម៉ឺនតោនបន្ថែមទៀត។ ធនាគារអភិវឌ្ឍន៍ជនបទរីករាយសហការជាមួយបណ្តាលរោងម៉ាស៊ីនកិនស្រូវទាំងឡាយណាដែលមានបំណងជួយដល់កសិករពិតៗ។បន្ទាប់ពីពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ឯកឧត្តមអគ្គនាយក បានបន្តដំណើរ ទៅកាន់ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយលោកឧកញ៉ា ភូ ពុយ នៅធនាគារស្រូវខេត្តបាត់ដំបង ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នាមួយរវាងធនាគារស្រូវ និងធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការជម្រុញធនាគារ ស្រូវជួយប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរបន្ទាប់ពីកិច្ចប្រជុំជាមួយលោក ឧកញ៉ា ភូ ពុយ ឯកឧត្តមអគ្គនាយក និងសហការីក៏បានចុះពិនិត្យមើលសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវ ច្រាយ សុន និងពិភាក្សារកដំណោះស្រាយលើការប្រមូលទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ។ ឯកឧត្តមបានជម្រុញអោយរោងម៉ាស៊ីនជួយពន្លឿនការប្រមូលទិញស្រូវពីកសិករដោយក្នុងតំលៃសមស្របពីប្រជាពលរដ្ឋ។
– នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយក និងសហការីបានចុះមកពិនិត្យមើលការទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ ហ្វាង វី។ ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការធ្លាក់ចុះតំលៃស្រូវរបស់បងប្អូនកសិករ ឯកឧត្តម បានស្នើសុំអោយរោងម៉ាស៊ីនជួយទិញផ្ទាល់ពីកសិករក្នុងតំលៃ ៧.០០០ បាត ក្នុងមួយតោន ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។នៅក្នុងថ្ងៃនេះដែរឯកឧត្តមអគ្គនាយកបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទិញស្រូវពីប្រជាកសិករដោយផ្ទាល់ក្នុងតំលៃ៧.០០០បាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងប្រធានមន្ទីពាក់ព័ន្ធ អាជ្ញាធរដែនដី និងមានការចូលរួមពីលោកឧកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ ខេត្តបាត់ដំបង។ សូមជម្រាបថា ធនាគារស្រូវ របស់លោកឧកញ៉ាភូ ពុយទទួលទិញស្រូវពីបងប្អូនប្រជាកសិករដោយផ្ទាល់ក្នុងអាត្រា៧០០០បាតក្នុងមួយតោន។ហើយសម្រាប់រោងម៉ាស៊ីនមួយចំនួនដែលកំពុងសហការជាមួយ ធ.អ.ជ ក៏កំពុងអនុវត្តគោលការណ៍រួមគឺត្រូវតែទទួលទិញស្រូវក្នុងតំលៃ ៧.០០០ បាតក្នុងមួយតោនពីបងប្អូនកសិករផងដែរ។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជ រដ្ឋាភិបាល នៅវេលាម៉ោង៥និង៣០នាទីល្ងាច នៅភូមិ អូស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យឯកឧត្តមអគ្គនាយក និងសហការីបានជួបប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនដែលមានសក្តានុពលក្នុងការស្រូបទិញយកស្រូវពីបងប្អូនប្រជាពលកសិករស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមអគ្គនាយកបានស្មើសុំអោយរោងម៉ាស៊ីនទាំងនេះជួយទិញស្រូវក្នុងតំលៃ ៧.០០០ បាត ក្នុងមួយតោនពីបងប្អូនកសិករដោយសហការជាមួយ ធ.អ.ជ។
– ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦៖ ឯកឧត្តមអគ្គនាយក និង លោកឩកញ៉ា គឹម សាវុធ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ជាមួយទូរទស្សន៍ PNNស្តីពីការ “ពង្រឹងប្រសិទ្ធភាពឥណទានក្នុងវិស័យស្រូវអង្ករ ”។
III. សកម្មភាពការងារនៅក្នុងឆ្នាំ ២០១៧
– នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ៖ឯកឧត្តមអគ្គនាយកបានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ និងអំពីវឌ្ឍនៈភាពនៃដំណើរការសាងសង់ឃ្លាំងស្តុកស្រូវចំនួន២០០.០០០ តោន និងឡសំងួតស្រូវមានសមត្ថភាពសំងួតបាន ៣០០០ តោនក្នុងមួយថ្ងៃ។
– ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅលទ្ធផលការងារសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតិយភាព ឯកឧត្តមរស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តមជាសមាជិកក្រុមប្រក្សាភិបាល ព្រមទាំងលោកអគ្គនាយករងប្រធាននាយកដ្ឋានទាំងអស់នៃ ធ.អ.ជ។
– ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧៖ ឯកឧត្តមអគ្គនាយក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃ ធ.អ.ជ បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទស្តីពី ßស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព à។ ក្នុងកម្មវិធីដ៏ពិសេសនេះ ឯកឧត្តមអគ្គនាយក និងលោកជំទាវក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំនៃ ធ.អ.ជ បានធ្វើការកោតសរសើរនិងថ្លៃងអំណរគុណដល់និយោជិតទាំងអស់ជាពិសេសនិយោជិតជាស្ត្រីៗដែលបានពលីកម្លាំងកាយចិត្តក្នុងការបំពេញការងារជូនធនាគារអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក និងលោកជំទាវ បានឧបត្ថមថវិកាមួយចំនួនសម្រាប់បងប្អូននិយោជិតជានារីៗផងដែរ។
– ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖ ឯកឧត្តមអគ្គនាយក និងលោកឧកញ៉ា ភូ ពុយប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាលនិងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហ គមន៍ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើបញ្ហាតំលៃកសិផលនិងយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រូវអង្ករដែលអាចកើតមានជាយថាហេតុក្នុងពេលខាងមុខនេះហើយនឹងធានានូវតំលៃស្រូវជូនប្រជាកសិករផងដែរ។ នៅរសៀលថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧ នេះដែរក្រុមការងារ ធ.អ.ជ ព្រមទាំងឧកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវកម្ពុជា បានបន្តដំណើរពីឃុំរហាត់ទឹកនៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដើម្បីជួបបងប្អូនប្រជាកសិករនៅឃុំរូងជ្រៅស្រុកថ្មគោលនៃខេត្តបាត់ដំបង ដើម្បីគ្រោងរៀបចំសហគមន៍ស្រូវនិងចាត់តាំងទីកន្លែងទិញលក់ស្រូវសម្រាប់រដូវច្រូតកាត់ខាងមុខក៏ដូចជាផ្សព្វផ្សាយឥណទានដែលជាកញ្ចប់ថវិការពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់អោយរោងម៉ាស៊ីនកិនស្រូវដើម្បីយកទៅទិញស្រូវពីកសិករដែលការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកសិករហើយនេះក៏ជាអភិ ក្រមបុរេសកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
– ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧៖ ឯកឧត្តមអគ្គនាយក និងក្រុមការងារបានប្រជុំពិភាក្សាជាមួយប្រធានសមាគមន៍សភាពាណិជ្ជកម្មខេត្តព្រៃវែង និងជាប្រធានសមាគមន៍ម៉ាស៊ីនកិនស្រូវខេត្ត និងម្ចាស់រោងម៉ាស៊ីនកិនស្រូវមកពីខេត្តព្រៃវែង និងត្បូងឃ្មុំ សំដៅផ្សព្វផ្សាយអំពីកញ្ចប់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករក្នុងអត្រាការប្រាក់ទាបបំផុត និងស្នើម្ចាស់រោងម៉ាស៊ីនទាំងអស់ជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃមួយរស់ទាំងអស់គ្នា។ ក្នុងជំនួបប្រជុំនេះដែរ យើងអាចវាយតម្លៃបានថាម្ចាស់រោងម៉ាស៊ីនទាំងអស់រីករាយសប្បាយចិត្តចូលរួមជួយកសិករ ដែលរាជរដ្ឋាភិបាលផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនឹងផ្តល់ទុនបង្វិលទិញស្រូវដោយមានការសម្របសម្រួលពីអជ្ញាធរមូលដ្ឋាន។
– ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៧៖ ទីស្នាក់ការក្រុមហ៊ុន GoodWay ភូមិភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយពីផលវិបាកនៃការធ្លាក់តំលៃពោត និងការផ្សព្វផ្សាយពីគោលាការណ៍ឥណទានរបស់ ធ.អ.ជ. ក្រោមអធិប តីភាព៖១.ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធ.អ.ជ. ២.លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបៃតង ៣.លោកជំទាវ អភិបាលរងខេត្តប៉ៃលិន ៤.ឯកឧត្តម ទេព ឃុនណាល់ ៥.ប្រធានក្រុមហ៊ុន GoodWay ៦.ម្ចាស់ស្តង់ប្រមូលទិញពោត មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ប្រមាណ ១០០ នាក់។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គ នាយក ផ្តោតសំខាន់លើដំណោះស្រាយសំខាន់ក្នុងការទិញពោតដោយក្នុងនោះ ធ.អ.ជ.បានត្រៀមថវិកាក្រោមឥណទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់ជូនដល់ ក្រុមហ៊ុនទិញពោតទាំងឡាយណាដែលមានតម្រូវការពិតប្រាកដ។ធ.អ.ជ.រីករាយសហ ការណ៍ និងផ្តល់ឥណទានជូនគ្រប់ភាគីទាំនអស់ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ និងគោរពបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ឥណទានធ.អ.ជ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាបានបិទបញ្ចប់រសៀលថ្ងៃដដែល ឯកឧត្តមអគ្គនាយក និងសហការីបានចុះពិនិត្យមើលឡសម្ងួតរបស់ក្រុមហ៊ុន GoodWay ដែលស្ថិតនៅភូមិភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបងនិងបានបន្តចុះពិនិត្យស្តង់ប្រមូលទិញពោតស្ថិតនៅក្នុងស្រុក សំពៅលូនផងដែរ។
– ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧៖ ឯកឧត្តមអគ្គនាយកបានជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីដឹកកនាំដោយលោក Hiroyuki Aoki ជាជំនាញការជាន់ខ្ពស់ផ្នែកវិស័យហិរញ្ញវត្ថុរបស់ ធនាគារ ADB នៅទីស្នាក់ការធនាគាអភិវឌ្ឍន៍ជនបទ។ ក្នុងជំនួបនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីពិភាក្សាពីវឌ្ឍនភាពការងារនៃសកម្មភាពគោលនយោបាយក្រោមអនុកម្មវិធីទី២ និងបញ្ហាពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្រោមវិធី IFSD។
– ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧៖ ធ.អ.ជ បានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិកអាណត្តិទី៧ ដែលមានការចូលរួមពីនិយោជិត ទាំងអស់នៃ ធ.អ.ជ និងមានឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធ.អ.ជ ចូលរួមមានមតិសំណេះសំណាល និងជាសាក្សីក្នុងការបោះឆ្នោតនេះផងដែរ។
– ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧៖ ប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី៧។

 

Leave a Reply

Your email address will not be published. Required fields are marked *

*