Home > Job Opportunities > បុគ្គលិកគាំទ្រគម្រោង

បុគ្គលិកគាំទ្រគម្រោង

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖          បុគ្គលិក​គាំទ្រគម្រោង
  • ទីកន្លែង​ធ្វើការ៖    ភ្នំពេញ
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖ ថ្ងៃសុក្រ ១១កើត ខែជេស្ធ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ចូលរួមសិក្សាស្រាវជ្រាវ និងរៀបចំសំណើគម្រោង។
  • ចូលរួមបង្កើតផែនការសកម្មភាពគម្រោង គម្រោងថវិកា និងសូចនាករគម្រោង ដើម្បីដាក់អនុវត្ត។
  • សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
  • តាមដាន, កត់ត្រា, ផ្ទៀងផ្ទាត់, និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពគម្រោងនិងរបាយការណ៍បញ្ចប់គម្រោង ដើម្បីធានា​ការអនុវត្ត​គម្រោងតាម​ផែនការ​ស​កម្មភាពដែលបានកំណត់។
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងគម្រោង ឬគ្រប់គ្រង ឬជំនាញពាក់ព័ន្ធ​
  • ធ្លាប់មានបទពិសោធន៍ផ្នែកគ្រប់គ្រង ផ្នែកគ្រប់គ្រងគម្រោង ឬផ្នែកទីផ្សារ យ៉ាងតិច ១ឆ្នាំ
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​ទាំង​ការ​អាន សរសេរ​និង​និយាយ
  • ចេះរៀបចំបែបបទអត្ថបទជាភាសាខ្មែរ
  • ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word and Excel,SPSS
  • មានជំនាញក្នុងការរៀបចំនិងគ្រប់គ្រងការងារច្រើន ក្នុងពេលតែមួយ (Multi-Tasks Management Skill)
  • មានជំនាញក្នុងការសិក្សាស្រាវជ្រាវ វិភាគ គំនិត​ផ្តួច​ផ្តើម​ និង​ច្នៃ​ប្រឌិត
  • មានជំនាញក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ Database
  • ប៉ិនប្រសព្វក្នុងការទំនាក់ទំនង និងការធ្វើការងារជាក្រុម
  • ស្មោះត្រង់ ហ្មត់ចត់ ក្លាហាន រហ័សរហួនក្នុងការងារនិង អាចធ្វើការងារក្រោមសម្ពាធការងារបាន

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ
  • អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់
  • លិខិតធានាពីអាណាព្យាបាល
  • លិខិតថ្កោលទោស
  • លិខិតបញ្ជាក់សុខភាពពីក្រសួងការងារ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)

Leave a Reply

Your email address will not be published. Required fields are marked *

*