Home > Author Archives: RDB

Author Archives: RDB

បុគ្គលិកផ្នែកឥណទាន

ទីកន្លែងធ្វើការ ៖   ខេត្តត្បូងឃ្មុំ ភារកិច្ច និងការទទួលខុសត្រូវ អនុវត្តឲ្យបានល្អប្រសើរ និងអនុលោមទៅតាមគោលការណ៍ និងនីតិវិធីដែលមាន ទទួលបន្ទុកគ្រប់គ្រងតំបន់ប្រតិបត្តិការគោលដៅ ស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ចូលរួមរៀបចំ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រអាជីវកម្ម បញ្ចេញឥណទាន ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការកំណត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ រៀបចំសំណុំឯកសារឥណទាន ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ចូលរួមវាយតម្លៃនិង​គ្រប់គ្រងទ្រព្យបញ្ចាំ ត្រួតពិនិត្យ និងតាមដានឥណទានដែលបានអនុម័ត ទំនាក់ទំនងអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជាក់ឯកសារឥណទាន និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ប្រមូលបំណុលពីអតិថិជនកៅស៊ូគ្រួសារឲ្យបានត្រឹមត្រូវតាមផែនការ ឬ/និងកាលវិភាគសង ជួយសម្របសម្រួលដោះស្រាយនូវរាល់បញ្ហាឥណទាន គ្រប់គ្រងទម្រង់បែបបទឯកសាររដ្ឋបាល ដោយធានាឲ្យមានគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស គ្រប់គ្រងច្បាប់ចម្លងឯឝសារកិច្ចសន្យាខ្ចីចងការ និងកាលវិភាគសងប្រាក់របស់អតិថិជន ដោយ​ធានា​ឲ្យបាននូវភាពងាយស្រួលក្នុងការស្វែងរកលឿន ការត្រួតពិនិត្យ និងតម្រូវការ​ចាំបាច់​នៃ​ការងារ​​បន្ទាន់ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន ពីប្រធាន ឬថ្នាក់គ្រប់គ្រង ធ.អ.ជ.។ ... Read More »

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ Read More »

កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ របស់ ធ.អ.ជ

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ និង​លើក​ទិសដៅ​លទ្ធផលការងារ​សម្រាប់​ឆ្នាំ២០១៧ ក្រោម​អធិបតី​ភាព​ ឯកឧត្តម រស់ សីលវ៉ា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តម​ជា​សមាជិក​ក្រុមប្រក្សា​ភិបាល ព្រមទាំង​លោក​អគ្គនាយក​រង ប្រធាន​នាយកដ្ឋាន​ទាំង​អស់ នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។ Read More »

កិច្ចសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ

នៅថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ និងអំពីវឌ្ឍនៈភាពនៃដំណើរការសាងសង់ឃ្លាំង ស្តុកស្រូវចំនួន២០០ ០០០ តោន និងឡសំងួតស្រូវមានសមត្ថភាពសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ Read More »