ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងដូចខាងក្រោម៖
- មុខតំណែង៖ បុគ្គលិកផ្នែកឥណទាន
- ទីកន្លែងធ្វើការ៖ ខេត្តព្រៃវែង (០២នាក់) កំពង់ធំ (០២នាក់)
- កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវ
- ពិនិត្យលើពាក្យសុំខ្ចីបរិភោគនិងឯកសាររបស់អតិថិជននៅពេលដាក់ពាក្យសុំខ្ចីចងការនិងពន្យល់អតិថិជនពីគោលការណ៍ក្នុងការផ្តល់ឥណទានរបស់ធ.អ.ជ ។
- ចុះសិក្សា តាមដានពិនិត្យ និងផ្ទៀងផ្ទាត់ដល់ទីកន្លែងអតិថិជនព្រមទាំងរៀបចំរបាយការណ៍អង្កេតដល់ទីកន្លែង។
- ធ្វើការសិក្សារវាយតម្លៃលើសំណើសុំឥណទាន និងប្រមូលព័ត៌មានលម្អិតរួមបញ្ចូលទាំងព័ត៌មានផ្ទាល់ខ្លួន,ព័ត៌មានអាជីវកម្ម,ទ្រព្យធានាបំណុល និងធ្វើរបាយការណ៍ផ្តល់អនុសាសន៍សម្រាប់ថ្នាក់ដឹកនាំក្នុងការ សម្រេចចិត្តដោយផ្អែកលើគោលការណ៍និងនិតិវិធីឥណទាន ព្រមទំាងអនុលោមច្បាប់និងបទប្បញ្ញាត្តិ។
- តាមដានការប្រើប្រាស់ឥណទាន និងការបង់សងប្រចាំខែ ឬគ្រារបស់អ្នកខ្ចីបរិភោគ។
- ជួយដោះស្រាយបញ្ហាអតិថិជន ឬបំណុលយឺតយ៉ាវ ឬពិគ្រោះយោបល់ដល់អតិថិជន។
- ធ្វើការរៀបចំសំណុំឯកសារឥណទានរបស់អតិថិជន និងរក្សាទុកសំណុំឯកសារឥណទានឱ្យមានសុវត្ថិភាព និងភាពត្រឹមត្រូវ។
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនទាំង២ភេទត្រូវមានគុណសម្បត្តិដូចខាងក្រោម៖
- អាទិភាពសម្រាប់បេក្ខជនដែលមានទីលំនៅ នៅកន្លែងដែលសុំបម្រើការងារ
- មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- ធ្លាប់មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំក្នុងការងារឥណទាន
- ចេះប្រើប្រាស់ Microsoft office ( Word, Excel), Internet & Email
- ចេះភាសាអង់គ្លេស (មធ្យម)
- ចេះវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- ចេះគ្រប់គ្រងឯកសារបានល្អ
- ចេះធ្វើការជាក្រុមបានល្អប្រសើរ
- មានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ មានភាពអំណត់ខ្លាំងក្នុងការងារ
បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ
- បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
- ការតម្លើងបៀវត្ស និង ប្រាក់រង្វាន់ប្រចាំឆ្នាំ
- អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
- ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
- ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព
ឯកសារភ្ជាប់ដែលតម្រូវ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង១ច្បាប់
- សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិតបញ្ជាក់ទីលំនៅ ថតចម្លង១ច្បាប់
- លិខិតធានាពីអាណាព្យាបាល
- លិខិតថ្កោលទោស
- លិខិតបញ្ជាក់សុខភាពពីក្រសួងការងារបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និងភ្ជាប់នូវឯកសារភ្ជាប់ខាងលើមកអាសយដ្ឋានទំនាក់ទំនងខាងក្រោម៖
ធនាគារអភិវឌ្ឍន៍ជនបទ
នាយកដ្ឋានធនធានមនុស្ស
# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ឬ
តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh
បញ្ជាក់៖ បេក្ខជនដែលត្រូវបានជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវធ្វើការសម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)