Home > គម្រោង > មូលនិធិ​ទ្រទ្រង់​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​

មូលនិធិ​ទ្រទ្រង់​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​

          យោងតាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ ​សម្តេច​អគ្គ​សេនាបតីតេជោ ហ៊ុន សែន នាយ​​​ក​​​រដ្ឋ​​​មន្ត្រី​​​​​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ តាមរយៈ​​ក្រសួង​សដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  និង​ឧត្តម​ក្រុម​ប្រឹក្សា​សេ​​ដ្ឋ​​​​​​​​​កិច្ច​​​​ជាតិ  ធ​​​​​​នាគា​​​​​​​​​​​​​​​រ​​​​​-អភិវឌ្ឍន៍​ជនបទ​ ត្រូវ​បានប្រគល់ភារកិច្ច​ក្នុង​​ការទទួល​ខុស​ត្រូវ​លើ​ការ​ផ្តល់​ឥណទាន​ពិសេស​របស់​រា​ជ​រ​​ដ្ឋា​​​ភិ​​​-បាល​ និង​មូល​និធិ​បដិភាគ​របស់​​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​ដើម្បី​ជួយ​ដល់​សមាគមរោង​ម៉ាស៊ីន​កិន​ស្រូវ ​​ទីផ្សារ​ស្រូ​​​វ ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ក​រ សហគមន៍កសិករ (ដែលមានផលិតកម្មកសិកម្មតាមកិច្ចសន្យា) ​ ក្នុង​គោល​ដៅដើម្បី​​៖

-បង្កើន​ការ​ផលិត​ក្នុង​ស្រុកប្រកបដោយ​បរិមាណ និង​គុណ​ភាព​

-ប្រមូល​ទិញ​ស្រូវ​ក្នុង​អំឡុង​ពេល​រដូវ​ប្រមូលផល ​

-ការ​ប្រកួត​ប្រជែង ទាំង​តម្លៃ និង​គុណ​ភាព​ ជា​ពិសេស គឺ​កែ​ប្រែ​ពី ការ​នាំ​ស្រូវ​ចេញ ទៅ​ជា​ការ​នាំ​អង្ក​រ​​​​​​ចេ​​ញ​​​​​​

-បង្កើនតំលៃ​បន្ថែម និង​បង្កើន​ការស្តុក​ទុក​សម្រាប់​សុវត្ថិភាព​ចំណី​អា​ហារ​ថ្នាក់​ជាតិ។​​

ហិរញ្ញ​ប្ប​​​​​ទានរបស់​រាជ​រដ្ឋាភិបាល​​ ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈមូលនិធិ​នេះ ដើម្បី​​អនុ​វត្តគម្រោង​នាំ​ចេ​​​​​ញ​​​​​​​​​​អង្ករ​របស់​រាជ​រដ្ឋា​​​​​​​ភិបាល ជាបន្តបន្ទាប់​ មាន​ចំនួន​៖​

-២លានដុល្លារអាមេរិក​ ដល់​ ៤លានដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០០៦

-​៦លានដុល្លារ​​អាមេរិក​នៅក្នុង​ឆ្នាំ២០០៧

-​១៦លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០០៨

-១៨លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១០ ​

-បច្ចុប្បន្ន​នេះ ទុនមូល​និធិ​ទ្រ​​​ទ្រ​​​ង់​​​ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ​គឺ​ត្រូវ​បាន​បង្កើន​ដល់​ចំនួន ​៣៦​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​គាំ​ទ្រ​ដល់​វិស័យ​ស្រូវ – ​អង្ករ​ និង​អនុ​វិស័យ​មួយ​ចំនួនទៀត​មាន​ដូច​ជា​ដំឡូងមី ​និង​កៅស៊ូ​​ជា​ដើម។ ​ជាលទ្ធផល​ គម្រោង​នេះ​​​​​​​​​​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជម្រុញ​វិស័យ​ស្រូវ-អង្ករ ទៅក្នុង​កម្រិត​​​​​​ប្រកួត​​​​ប្រជែងជាមួយប្រទេស​ជិត​ខាង និង​នៅក្នុង​ទីផ្សារ​ពិភព​លោក។

នៅក្នុង​ឆ្នាំ២០១៥​នេះ ធនគារ​អភិវឌ្ឍន៍​ជនបទ បាន​បន្ត​ជម្រុញ​យ៉ាង​ខ្លាំងខ្លា​ទៅ​​លើ​គោល​​​នយោ​​​បា​​​យ​​​​​​​របស់​រាជ​រដ្ឋាភិបាល​ ដើម្បី​លើក​កំពស់​ផលិតផល​ និង​ជម្រុញ​ការ​នាំ​ចេញស្រូវ​ – អង្ករ ​នៅ​ក្រោម​មូលនិធិ​ទ្រ​ទ្រ​​​​​ង់​​​​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម។ ហិរញ្ញប្បទាន​ចំនួន​៣៦លានដុល្លារ​អាមេរិក  ត្រូវ​បាន​ផ្តល់​ជូនសម្រាប់​ជួយ​គាំ​ទ្រ​​​ដល់​វិស័យ​ស្រូវ-អង្ករ​តាមរយៈសមាគមរោង​ម៉ាស៊ីន​កិន​ស្រូវ ទីផ្សារ​ស្រូវ​ ក្រុម​ហ៊ុន​នាំចេញ​អង្ករ រោង​ចក្រ​កែ​​​​​​​ច្នៃ​​​​​​​កៅស៊ូ​ជាដើម។ល។ទុន​ទាំងនេះ​​ត្រូ​វបាន​ផ្តល់​ជូន​ក្នុង​រយៈ​ពេល​ខ្លីដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក​ស​ម្រាប់​តម្រូវ​ការ​ក្នុង​ស្រុក​ និង​នាំចេញ។ ចំពោះ​ទុនកម្ចី​រយៈ​ពេល​វែង​ គឺផ្តល់​ជូន​សម្រាប់​ការ​វិនិយោគលើ​ការ​ពង្រីក​ និង​ទំ​​​នើ​​ប​​​​​​​​​​កម្ម​ម៉ាស៊ីន​សម្ងួត​ និង​ដំណើរការម៉ាស៊ីន។ ​ជាមួយ​នឹង​ទំហំ​ហិរញ្ញប្បទាន​របស់មូលនិធិ​ទ្រទ្រង់​ និង​អភិ​​​​វឌ្ឍន៍​​​​​វិស័យ​កសិកម្ម​ និង​គោល​នយោបាយ​នាំ​ចេញ​ស្រូវ​ – អង្ករ របស់​រាជរដ្ឋាភិបាល​បាន​ជម្រុញ​ឱ្យ​មាន​ការចូល​​​​រួម​​​​ផ្ត​​ល់​​​​​​​​​​​​​​កម្ចី​ ពី​ធនាគារពាណិជ្ជ ហើយ​បាន​ក្លាយ​ជា​កត្តលិករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​វិស័យ​ស្រូវ-​អង្ករ នៅកម្ពុជា​ឱ្យ​មាន​ការរីកលូត​លាស់ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការការពារ​​តំលៃស្រូវ – អង្ករ​ចេញ​ពី​ឈ្មួ​​​ញ​​​​​​​​​កណ្តាល​ដែល​តែង​តែទំលាក់​តំលៃ​ស្រូវ​នៅ​ពេល​រដូវ​ប្រ​​​មូ​​ល​​​​​ផល។