Home > អំពីធនាគារ > អំពីធនាគារ

អំពីធនាគារ

ក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយអនុក្រឹត្យ លេខ០១ អន.ក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ និងត្រូវបាននិរាករណ៍ដោយអនុក្រឹត្យ លេខ១៩៩ អន.ក្រ.បក. ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ស្តីពី ធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ(ធ.អ.ជ.) ត្រូវបានកំណត់ជាសហគ្រាសសាធារណៈរបស់រដ្ឋក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យ ជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ខ្លួន។

ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

តើ ធ.អ.ជ ធ្វើអ្វីខ្លះ?

ធនាគារអភិវឌ្ឍន៍ជនបទ មានគោលដៅផ្តល់សេវា និងផ្តល់កម្ចីឡើងវិញ ទៅដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ធនាគារឯកទេស មីក្រូហិរញ្ញវត្ថុ សមាគម សហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ដែលចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជា។

កម្ចីៈ មានរយៈពេលខ្លី រយៈពេលមធ្យម រយៈពេលវែង និង Overdraft ។

សេវាៈ គណនីសន្សំ គណនីមានកាលកំណត់ គណនីចរន្ត សេវាផ្ទេរប្រាក់ ប្រតិបត្តិការអន្តរធនាគារ។

តើអ្នកណាជាដៃគូររបស់ ធ.អ.ជ ?

ធនាគារអភិវឌ្ឍន៍ជនបទ មានគោលដៅផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារប្រកបដោយប្រសិទ្ធភាព និងចីរភាពដល់វិស័យកសិកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ក្នុងគោលដៅនេះ ធនាគារអភិវឌ្ឍន៍ជនបទ ធ្វើសហប្រតិបត្តិការជាមួយ៖

  • ធនាគារជាតិ នៃកម្ពុជា (NBC)
  • សមាគមធនាគារ (ABC)
  •  ធនាគារកាណាឌីយ៉ា (CANADIA)
  • ធនាគារអេស៊ីលីដា (ACLEDA)
  • EMT
  • ហត្ថាកសិករ
  • សិលានិធិ
  • CEB
  • AFA
  • SDR
  • CBIRD
  • ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD)
  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
  • មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD)
  • អង្គការក្រៅរដ្ឋាភិបាល (NGOs)
  • សមាគមអភិវឌ្ឍស្ថាប័នហិរញ្ញវត្ថុ អាស៊ី-ប៉ាស៊ីភិក (ADFIAP)
  • សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ី-ប៉ាស៊ីភិក (APRACA)
  • និង ធនាគារសម្រាប់កសិកម្ម និងសហប្រតិបត្តិការវិស័យកសិកម្ម  នៃព្រះរាជាណាចក្រថៃ (BAAC)។

អំពីអត្រាការប្រាក់

ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធានាគារបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបាន និងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស គាំទ្រជាទុនបង្វិល និងជាទុនបង្វិល ដោយរាជរដ្ឋាភិបាលកំណត់ឱ្យធនាគារអភិវឌ្ឍន៍ជនបទយកអត្រាការប្រាក់សមរម្យពីអតិថិជន។ ចំពោះមូលនិធិដែលទទួលបានពីជំនួយ ឬមូលនិធិទទួលបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អត្រាការប្រាក់ គឺត្រូវបានកំណត់ដោយយោងទៅតាមពេលវេលា និងលក្ខខណ្ឌតាមការព្រមព្រៀងរវាង ម្ចាស់ជំនួយ ឬម្ចាស់កម្ចី ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ឬជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានសហការជាមួយមូលនិធិរូបីយបណ្ណអន្តរជាតិ (IMF) ផងដែរ ក្នុងការកាត់បន្ថយអត្រាការប្រាក់។

ជឿជាក់លើ ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីៈ

  • មូលនិធិមានសុវត្ថភាព
  • រហ័ស និងសេវាមានគុណភាពខ្ពស់
  • អត្រាការប្រាក់មានការប្រកួតប្រជែង