Home > អំពីធនាគារ > ប្រភពទុន

ប្រភពទុន

តើប្រភពទុនរបស់ ធ.អ.ជ មានអ្វីខ្លះ?

ធនាគារអភិវឌ្ឍន៍ជនបទ គឺជាធនាគាររដ្ឋតែមួយគត់ ដែលដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល។  ធនាគារអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តនូវគម្រោងហិរញ្ញប្បទានពិសេស ដែលគាំទ្រជាទុនបង្វិល និងជាទុនវិនិយោគ ដោយរាជរដ្ឋាភិបាលបានកំណត់ឱ្យយកអត្រាការប្រាក់សមរម្យពីអតិថិជន។ចំពោះដើមទុនផ្ទាល់របស់ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួល ៖

  • ពីរាជរដ្ឋាភិបាលកម្ពុជា (ថវិកាជាតិ)៖ សម្រាប់គាំទ្រចំពោះប្រតិបត្តិករឥណទានជនបទ សមាគម ការអភិវឌ្ឍសហគមន៍ និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
  • មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម (ASDF) ៖សម្រាប់លើកកំពស់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា។
  • ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ៖សម្រាប់គាំទ្រដល់គម្រោងនិយាមកម្មចំការកៅស៊ូគ្រួសារនៅខេត្តកំពង់ចាម។
  • ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖សម្រាប់គាំទ្រដល់ឥណទានជនបទ និងគម្រោងសន្សំ។
  • មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) ៖សម្រាប់ផ្តល់ឥណទានបន្តដល់អតិថិជនដែលជាកសិករក្នុងក្រុមគោលដៅរបស់ IFADតាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុ ប្រិបត្តិករឥណទាន អង្គការមិនមែនរដ្ឋាភិបាល។
  • ប្រាក់កម្ចីបញ្ចូល ពីធនាគារពាណិជ្ជ ដូចជា ធនាគារកាណាឌីយ៉ានិងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ។
  • ធនាគារអភិវឌ្ឍន៍ចិន (CDB) ៖សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវ-អង្គរ ដើម្បីចូលរួមចំណែកដល់ការនាំចេញឱ្យបាន១លានតោន។
  • ប្រាក់បញ្ញើ