Home > Media & Research > What’s Newspage 10

What’s News

ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ និងបានស្តាប់បទបង្ហាញ អំពីការវិវត្ត និងភាពជោគជ័យរបស់ SBC Small Business Cooperation របស់ប្រទេសហ្វីលីពីន។ Read More »

ឯកឧត្តម កៅ ថាច បានចូលរួមធ្វើជាវាលគ្មិននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥៖ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារ អភិវឌ្ឍន៍ជនបទ បានចូលរួមធ្វើជាវាលគ្មិន និងចូលរួមពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើប្រធានបទ ‘ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍន៍ធនាគារ” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិការនាយកប្រតិបត្តិអន្តរជាតិលើកទី៦ របស់សមាគមស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ Read More »

សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សមាភាពចូលរួមក្នុងកម្មវិធីសិក្ខាសាលាមានប្រធានក្រុមប្រឹក្សាស្រុកវាលវែង អ៊ួង យ៉ង់ លោកអភិបាលនៃគណៈអភិបាល ស្រុកវាលវែង លោកអគ្គនាយករង ប៉ិច សានី ជាតំណាងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទេព ឃុន ណាល់ ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មប្រម៉ោយ អន្លង់រាប និងអូសោម។ គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចូលរួមជាមួយមន្ទីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ... Read More »

ឯកឧត្តម កៅ ថាច និងសមាជិកក្រុមការងារបាននាំយកថវិកាប្រគល់ជូន មន្ទីរពេទ្យ គន្ធបុប្ផា

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង៣០នាទី ឯកឧត្តម កៅថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមាជិកក្រុមការងារ បាន នាំយកថវិកាដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអូក្លិន និងសមាជិកក្រុមការងារប្រចាំទីក្រុងអូក្លិន ដើម្បីប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។ ក្នុងនោះ ថិវិកា សរុបមានចំនួន 5700ដុល្លារ ណូវែលហ្សេឡង់ 50 ដុល្លារ អូស្ត្រាលី ២ដុល្លារអាមេរិក និង525000រៀល។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាជូនមន្ទីពេទ្យបានបញ្ចប់ ឯកឧត្តម កៅ ថាច បានផ្តល់បទសំភាសន័ ជូនអ្នកសារព័ត៌មាន និងទូរទស្សន៍ផងដែរ។ Read More »