Home > Media & Research > What’s Newspage 4

What’s News

ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!! Read More »

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ Read More »

កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ របស់ ធ.អ.ជ

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ និង​លើក​ទិសដៅ​លទ្ធផលការងារ​សម្រាប់​ឆ្នាំ២០១៧ ក្រោម​អធិបតី​ភាព​ ឯកឧត្តម រស់ សីលវ៉ា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តម​ជា​សមាជិក​ក្រុមប្រក្សា​ភិបាល ព្រមទាំង​លោក​អគ្គនាយក​រង ប្រធាន​នាយកដ្ឋាន​ទាំង​អស់ នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។ Read More »